ជាង ៤ ខែទៀតវត្តមាននៃ iPhone 8 គម្រប់ខួប ១០ ឆ្នាំនៃការផលិតរបស់ Apple នឹងប្រកាសបង្ហាញ។ របាយការណ៍មួយពីសារព័ត៌មាន The Bell បានចុះផ្សាយ ក្រុមហ៊ុន Apple បានចុះកិច្ចកុងត្រា ទទួលផ្គត់ផ្គង់អេក្រង់ OLED បន្ថែមរហូតដល់ចំនួន ១៨០ លានបន្ទះ សម្រាប់បំពាក់មួយផ្នែកធំនៅលើ iPhone ឆ្នាំ ២០១៨ ដែលយើងរំពឹងទុកជា iPhone 9។
ដូចទៅអ្វីដែលលោក Tim Cook ធ្លាប់បានប្រកាសដោយផ្ទាល់កន្លងទៅ នាឆ្នាំ ២០១៧ នេះ យ៉ាងហោចមាន iPhone មួយម៉ូដែលនឹងបំពាក់នូវអេក្រង់កោង OLED។ ម្ល៉ោះហើយនេះអាចត្រូវបានគេសន្និដ្ឋាន Apple នឹងផ្ដាច់ចោលការផលិត iPhone បំពាក់អេក្រង់ LCD ធម្មតាចាប់ពីឆ្នាំក្រោយតទៅ ព្រោះមានការលេចលឺ iPhone 9 នឹងមាន ២ ម៉ូដែលបំពាក់អេក្រង់ OLED សុទ្ធ ដោយមានមួយជាប្រភេទអេក្រង់ទំហំ ៥,២៨ អ៊ីញ និងមួយទៀត ៦,៤៦ អ៊ីញ។
ប្រភព៖ sabay
Tags:
technology
