ចាប់បាន​ឃាដករ​ក្បាល​ត្រងោល​សាវ​លិញ​បាញ់សម្លាប់​អ្នករត់​តាក់​ស៉ី​ម្នាក់ ប្លន់​យក​ឡាន នៅ​ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង

​កំពង់ឆ្នាំង​៖ ជនសង្ស័យ​៣​នាក់ ក្នុងករណី​បាញ់សម្លាប់​បុរស​អ្នករត់​តាក់​ស៉ី​ម្នាក់ នៅ​ស្រុក​រលាប្អៀ ខេត្តកំពង់ឆ្នាំង ប្លន់​យក​រថយន្ដ Highlander កាលពី​យប់​ថ្ងៃទី​16​ខែកក្កដា ឆ្នាំ​2017​នោះ ពេលនេះ​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​កាលពី​យប់​ថ្ងៃទី​២០​កក្កដា​។​លោក​ឧ​ត្ត​ម​សេនីយ៍ ឡុ​ច សុវណ្ណ​រ៉ា ស្នងការ​នគរបាល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់​ប្រាប់​អ្នកព័ត៌មាន​ថា​៖
ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​កម្លាំង​នគរបាល នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ សហការ​ជាមួយ​កម្លាំង នគរបាល​ខេត្តកំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​ឃាត់ខ្លួន​បាន នៅ​រាជធានី​ភ្នំពេញ​មានឈ្មោះ​៖1.​ឈ្មោះ បែន សុខន ភេទ ប្រុស​អារ​យុ​35​ជនជាតិខ្មែ​រស់​ផ្ទះ​​ជួល​សង្កាត់​ទួល​សង្កែ ខ​ណ្ឌ័​ឬ​ស្សី​កែវ ( ជា​ជនដៃដល់​បាញ់​​សំលាប់​ជនរងគ្រោះ​)​។​
2 .​ឈ្មោះ សុវណ្ណ ឧ​ត្ត​ម​ហៅ​ក្រៅ​( ដំ​)​ភេទ​ប្រុស​អាយុ​27​ជនជាតិខ្មែ​ស្នាក់នៅ​ភូមិ​ព្រៃ ខ្មែ​ឃុំ​រលាប្អៀរ​ស្រុក​ស្រុក​កំពង់​​ឆ្នាំង​(​សមគំនិត​)​។​

3.​ឈ្មោះ វ៉ា ឌី​ម៉ា​(​ហៅ​អា​ម៉ា​)​ភេទ ប្រុស​អាយុ​១៩​ឆ្នាំ​ជន​ជាត​ខ្មែ​ស្នាក់នៅ​​ភូមិ​បែន​ឃុំ​លាជ ស្រុក​ភ្នំ ក្រវាញ​ខេត្តពោធិសាត់​(​អ្នក​ជួល​រថយន្ត​)​។​
​សូមជម្រាបថា បុរស​ជា​ជនរងគ្រោះ ដែលជា​អ្នករត់​តាក់​ស៉ី ឈ្មោះ អៀង ចិ​ត្រា ហៅ​ចិត្ត អាយុ​43​ឆ្នាំ មាន​ទី​លំ​ភូមិ​ចំការចេក​ខាងជើង សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ត្រូវ​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​ធ្លាយ​ក្បាល នៅត្រង់ចំណុច​ផ្លូវ​អាល្លឺម៉ង់​ផ្លូវ​ចូលទៅ​គោក​ស្តៅ ស្ថិតក្នុង​ភូមិ​គោក​ស្តៅ ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។ រថយន្ដ​របស់​ជនរ​ង​គ្រោះ ដែល​ត្រូវបាន​ជនសង្ស័យ​យកទៅ​នោះ ម៉ាក Highlander ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2J-1125​។​
​ក្រោយ​បាញ់សម្លាប់​បុរស​រត់​តាក់​ស៉ី ត្រូវ​ខ្មាន់កាំភ្លើង​បាន​អូស​ជនរងគ្រោះ ទម្លាក់ចោល​នៅលើ​ដងផ្លូវ រួច​ជិះ​រថយន្ត​គេចខ្លួនបាត់ ប៉ុន្តែ​សប្បាយ​ចា​លុយ​ប្លន​បាន​៣​យប់​ពេលនេះ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​៕



Previous Post Next Post