HomeTest ជីវិតជាអំណោយសម្រាប់អ្នក byMr. Kimseng -June 15, 2017 0 ការរស់រានមានជីវិត បានឃើញពន្លឺព្រះអាទិត្យដូចសព្វថ្ងៃ ត្រូវដឹងថា អ្នកជាមនុស្សដ៏មានសំណាងបំផុត។ បើតាមកត្តាជីវសាស្ត្រ ក្នុងចំណោមមេជីវិតឈ្មោល រាប់លានក្បាលដែលប្រជែងគ្នាចូលទៅជួបនឹងមេជីវិតញី មានមេជីវិតតែមួយប៉ុណ្ណោះដែលមានសំណាងចូលបង្កកំណើត។ជីវិតរបស់អ្នកពេលនេះ បានពីប្រកួតប្រជែងយ៉ាងខ្លាំងហើយតាំងពីក្នុងពោះម្ដាយមកម្ល៉េះ។ ដោយសារជីវិត គឺជាអំណោយដ៏វិសេសវិសាលយ៉ាងនេះ ដូច្នេះអ្នកត្រូវប្រើជីវិតនេះប្រកបដោយតម្លៃ។ អ្នកត្រូវគិតពីសកម្មភាព របស់អ្នកឲ្យបានល្អិតល្អន់មុននឹងសម្រេចធ្វើអ្វីមួយ។មុនពេលអ្នកនិយាយពាក្យគំរោះគំរើយដល់អ្នកដទៃ ត្រូវគិតដល់អារម្មណ៍អ្នកដែលត្រូវគេស្ដីបន្ទោស។មុនពេលអ្នកត្អូញត្អែរ ពីរសជាតិអាហាររបស់អ្នក ត្រូវគិតដល់អ្នកដែលស្រេកឃ្លានគ្មានអាហារបរិភោគ។មុនពេលអ្នកមិនពេញ ចិត្តនឹងផ្ទះដ៏តូចរបស់អ្នក ត្រូវគិតដល់ជនអនាថា គ្មានផ្ទះសម្បែងដែលរស់នៅហាលខ្យល់ហាលភ្លៀង។មុនពេលអ្នកត្អូញត្អែរ ពីការធ្វើដំណើរវែងឆ្ងាយយ៉ាងអស់កម្លាំង ត្រូវគិតពីអ្នកដែលធ្វើដំណើរដោយជើងទទេ។មុនពេលអ្នកត្អូញត្អែរពីការងារបច្ចុប្បន្នរបស់អ្នក ត្រូវគិតដល់អ្នកដែលគ្មានការងារ និងសង្ឃឹមចង់បានការងារជាក់លាក់មួយ។ដូច្នេះ អ្នកត្រូវព្យាយាមរស់ រស់ដោយក្ដីសង្ឃឹម និងប្រើពេលវេលា ក្នុងជីវិតអ្នកឲ្យមានតម្លៃតាមដែលអាចធ្វើបាន ជាពិសេស មិនត្រូវភ្លេចកំណើតរបស់ខ្លួននោះឡើយ ពោលគឺបានខ្ពស់កុំភ្លេចពេលវេលាកម្សត់៕ Tags: Test Facebook Twitter