ថៃ៖ តារាសម្តែងប្រុសប្រចាំទូរទស្សន៍លេខ៧ថៃ លោក Weir Sukollawat ដែលគេស្គាល់ថា ជាសង្សារសំណព្វចិត្តរបស់នាង Bella Ranee ថ្មីៗនេះ លោកបានធ្វើឲ្យអ្នកគាំទ្រស្រឡាំងកាំង ជាមួយនឹងភាពសង្ហារបស់លោក ក្នុងឈុតឯកសណ្ឋានមន្រ្តីយោធា ដែលកម្រនឹងបានឃើញ លោកស្លៀកបែបនេះ។

គួរឲ្យដឹងថា បច្ចុប្បន្ននេះ លោក Weir Sukollwat ព្រមទាំង តារាសម្តែងល្បីៗប្រចាំប៉ុស្តិ៍លេខ៧ថៃ ជាច្រើនដួងទៀត បានចាប់ដៃគូគ្នា សម្តែងខ្សែភាពយន្តថ្មីបែប Romantic&Action រឿង«ភារៈកិច្ចស្នេហ៍» ដោយក្នុងនោះមានតួល្បីៗចំនួន៤គូផងដែរ ដោយមានដូចជា លោក Weir កញ្ញា Peak កញ្ញា Kwan លោក Mik និងកញ្ញា Sammy ជាដើម។

កាលពីថ្មីៗនេះផងដែរ ទូរទស្សន៍ប៉ុស្តិ៍លេខ៧ ក៏បានរៀបចំកម្មវិធីសម្ភោធ ខ្សែភាពយន្តថ្មី «ភារៈកិច្ចស្នេហ៍»នេះជាផ្លូវការ ដោយតួសម្តែងបុរសទាំង៤ដួង បានស្លៀកនូវឈុតឯកសណ្ឋានមន្រ្តីយោធា ដោយម្នាក់ៗមើលសង្ហាមែនទែន។
ប៉ុន្តែអ្វីដែលអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺតារាប្រុសវ័យ៣២រូបនេះ តែម្តង ដោយមើលទៅលោកសង្ហាប្លែកភ្នែកខ្លាំង ដែលអ្នកគាំទ្រមិនធ្លាប់បានឃើញពីមុនមក៕






Tags:
Test